មនុស្ស​២៩​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​-​វៀតណាម​​


យ៉ាងហោច​ណាស់​មនុស្ស​២៩​នាក់​ស្លាប់ និង ១៥១​នាក់រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​រយៈពេល​ ៤​ថ្ងៃក្នុង​បុណ្យចូលឆ្នាំ​ចិន និង វៀតណាម​ចាប់​ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២១ ។​
​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​បង្ហាញថា ក្នុង​អំឡុង​ពេល​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិននិង​វៀតណាម​នៅ​ឆ្នាំ​នេះ​មាន​ គ្រោះថ្នាក់​ចរាចរណ៍​៧៧​ករណី ដែល​បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់ស​រុប​២៩​នាក់​ ។ ចំនួន​នេះ ថយ​ចុះ​បើ​ប្រៀបធៀប​និង​ឆ្នាំ​មុន​គឺ​កាលពី​ឆ្នាំ​២០១៤​គ្រោះថ្នាក់​ចរាចរណ៍ ​មាន​ទាំងអស់ ៩៨​ករណី អ្នកស្លាប់ ៣៣​នាក់ និង​របួស ១៩៧​នាក់​ ។​
​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​មានដូចជា បើក​ហូ​ស​ល្បឿន​កំណត់ បើកបរ​ក្នុង​សភាព​ស្រវឹង ការ​មិន​គោរព​ភ្លើង​សញ្ញា ឬ ផ្លាកសញ្ញា​ជាដើម​ ។ របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​គឺ​ក្នុង​មួយ​ថ្ងៃ​មនុស្ស​៥​នាក់​ស្លាប់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ចំនួន​អ្នកស្លាប់​នឹង​មាន​ការកើនឡើង​នៅ​ថ្ងៃបុណ្យ​ផ្សេង ដែល​ពលរដ្ឋ​ធ្វើដំណើរ​កំសាន្ត​និង ទៅ​ស្រុកកំណើត​ ៕
ដោយhttp://vodhotnews.com/27548


Share this article :

Post a Comment

 
Support : Creating Website | Pisith Ly Khmer | Pisith Ly Facebook
Copyright © 2011. ភូមិSabay - All Rights Reserved
Template Created by Creating Website Published by Pisith Ly Khmer
Proudly powered by Pisith Ly Khmer